ព្រះវិញ្ញាណនៃសេចក្តីពិត
(បទទី១
ទំនុកខ្មែរបរិសុទ្ធ លេខ៨២)
999
១- ពេលកើតមានទុក្ខព្រួយ ព្រះវិញ្ញាណជួយលោមកំសាន្តចិត្ត ឱ្យធូរស្បើយពីវិបត្តិ
ទ្រង់លាងសម្អាតចិត្តសៅហ្មង ឱ្យតែថ្វាយដាច់ស្រេចដល់ព្រះអង្គ
ទូលអស់រឿងផងទាំងប៉ុន្មាន កុំលាក់ទុក្ខនៅក្នុងប្រាណ ទ្រង់ជួយឱ្យបានល្ហែល្ហើយជាក់។
២- ពេលមានការបៀតបៀន នោះព្រះវិញ្ញាណគង់ជាមួយអ្នក ទ្រង់ជួយឱ្យរួចអន្ទាក់
ខ្នោះឃ្នាងច្រវ៉ាក់ទាំងប៉ុន្មាន ជួបការលំបាកខំអធិស្ឋាន
ទ្រង់ជួយឱ្យបានរួចទុក្ខភ័យ ក្លាហានឡើងទាំងប្រុសស្រី មើលន៎ភួងជ័យអ្នកនឹងបាន
៣- ពេលមានឈឺគ្រាំគ្រា ព្រះវិញ្ញាណជាគ្រូពេទ្យចំណាន ជាថ្នាំទិព្វព្រះប្រទាន
ចូរអធិស្ឋានសូមករុណា ទ្រង់មានអំណាចប្រោសឱ្យបានជា
ដោយឬទ្ធិចេស្តាព្រះដ៏ខ្ពស់ កុំភ័យព្រួយជឿទ្រង់ចុះ សង្ឃឹមទ្រង់ស្មោះទ្រង់ប្រោសឱ្យ។
៤- នៅពេលមានឧបស័គ្គ ទោះបីគ្រោះថ្នាក់ដល់ស្លាប់ក៏ដោយ ព្រះវិញ្ញាណហ៊ុំពទ្ធ័ឱ្យ
កុំរាបែរក្រោយចូរទៅមុខ ឈ្មោះអ្នកក្នុងក្រាំងព្រះបានកត់ទុក
ចូរដើរទៅមុខដោយគ្មានខ្លាច សេចក្តីស្លាប់គ្មានអំណាច គំរាមកម្លាចកូនព្រះឡើយ ៕