Message here

 Thank you, for donating to support our church building project. May God bless you!

Slide 1
Slide 2
Slide 3
Slide 4
Slide 5
Slide 6
Slide7
Slide8
Showing posts with label Jesus said. Show all posts
Showing posts with label Jesus said. Show all posts

វិវរណៈ/Revelation22:6-20

ព្រះយេស៊ូវទ្រង់នឹងយាងមកវិញ

៦ ទេវតា ក៏ និយាយ មក ខ្ញុំ ថា ពាក្យ ទាំង នេះ ពិត ប្រាកដ ហើយ គួរ ជឿ ឯ ព្រះ‌អម្ចាស់ ដ៏ ជា ព្រះ នៃ វិញ្ញាណ ពួក ហោរា ទ្រង់ ក៏ ចាត់ ទេវតា ទ្រង់ មក បង្ហាញ ឲ្យ ពួក បាវ បំរើ ទ្រង់ ឃើញ ការ ដែល បន្តិច ទៀត ត្រូវ កើត មក ៧ មើល អញ មក ជា ឆាប់ មាន ពរ ហើយ អ្នក ណា ដែល កាន់ តាម សេចក្ដី ទំនាយ ក្នុង គម្ពីរ នេះ។
៨ គឺ យ៉ូហាន ខ្ញុំ ដែល បាន ឃើញ ហើយ ឮ សេចក្ដី ទាំង នេះ លុះ ខ្ញុំ ឮ ហើយ ឃើញ នោះ ខ្ញុំ ក៏ ទំលាក់ ខ្លួន រៀប នឹង ថ្វាយ‌បង្គំ នៅ ទៀប ជើង នៃ ទេវតា ដែល បង្ហាញ ឲ្យ ខ្ញុំ ឃើញ សេចក្ដី ទាំង នេះ ៩ តែ ទេវតា ប្រាប់ ខ្ញុំ ថា កុំ ឲ្យ ធ្វើ ដូច្នេះ ឡើយ ខ្ញុំ ក៏ ជា បាវ បំរើ ជា មួយ នឹង អ្នក ដែរ ហើយ ជា មួយ នឹង ពួក ហោរា ជា បង ប្អូន អ្នក និង ពួក អ្នក ដែល កាន់ តាម ព្រះ‌បន្ទូល ក្នុង គម្ពីរ នេះ ផង ចូរ ថ្វាយ‌បង្គំ ដល់ ព្រះ វិញ ចុះ។

១០ រួច ទេវតា ប្រាប់ មក ខ្ញុំ ថា កុំ ឲ្យ បំបិទសេចក្ដី ទំនាយ នៅ ក្នុង គម្ពីរ នេះ ឡើយ ពី ព្រោះ ពេល កំណត់ ជិត ដល់ ហើយ ១១ អ្នក ណា ដែល ទុច្ចរិត ឲ្យ អ្នក នោះ នៅ តែ ទុច្ចរិត អ្នក ដែល ស្មោក‌គ្រោក ឲ្យ អ្នក នោះ នៅ តែ ស្មោក‌គ្រោក ចុះ តែ អ្នក ណា ដែល សុចរិត វិញ ត្រូវ ឲ្យ អ្នក នោះ ចេះ តែ ប្រព្រឹត្ត ផ្លូវ សុចរិត ទៅ ហើយ អ្នក ណា ដែល បរិសុទ្ធ ឲ្យ អ្នក នោះ នៅ តែ បរិសុទ្ធ ដដែល ១២ មើល អញ មក ជា ឆាប់ ទាំង នាំ យក រង្វាន់ មក ជា មួយ ដើម្បី នឹង ចែក ឲ្យ គ្រប់ គ្នា តាម ការ ដែល ខ្លួន បាន ធ្វើ ១៣ អញ ជា អាលផា និង អូមេកា គឺ ជា មុន គេ ហើយ ក្រោយ គេ ជា ដើម ហើយ ជា ចុង ១៤ មាន ពរ ហើយ អស់ អ្នក ណា ដែល លាង អាវ ខ្លួន ដើម្បី ឲ្យ បាន ច្បាប់ ដល់ ដើម ជីវិត ហើយ ឲ្យ បាន ចូល ទៅ ក្នុង ក្រុង តាម ទ្វារ ១៥ ខាង ក្រៅ មាន សុទ្ធ តែ ពួក ឆ្កែ ពួក មន្ត‌អាគម ពួក កំផិត ពួក កាប់ សំឡាប់ គេ ពួក ថ្វាយ‌បង្គំ រូប ព្រះ ហើយ គ្រប់ ទាំង អ្នក ណា ដែល ស្រឡាញ់ ហើយ ប្រព្រឹត្ត សេចក្ដី កំភូត។

១៦ អញ ឈ្មោះ យេស៊ូវ បាន ចាត់ ទេវតា របស់ អញ មក ធ្វើ បន្ទាល់ ប្រាប់ ឲ្យ ឯង រាល់ គ្នា ដឹង ពី សេចក្ដី ទាំង នេះ នៅ ក្នុង ពួក ជំនុំ ទាំង ប៉ុន្មាន អញ ជា ឫស ហើយ ជា ពូជ ហ្លួង ដាវីឌ ជា ផ្កាយ ព្រឹក ដ៏ ភ្លឺ ចិញ្ចែង ១៧ ព្រះ‌វិញ្ញាណ និង ប្រពន្ធ ថ្មោង‌ថ្មី ពោល ថា អញ្ជើញ មក ហើយ អ្នក ណា ដែល ឮ ក៏ ថា អញ្ជើញ មក ដែរ អ្នក ណា ដែល ស្រេក នោះ មាន តែ មក ហើយ អ្នក ណា ដែល ចង់ បាន មាន តែ យក ទឹក ជីវិត នោះ ចុះ ឥត ចេញ ថ្លៃ ទេ។

១៨ ខ្ញុំ ធ្វើ បន្ទាល់ ដល់ អស់ អ្នក ណា ដែល ឮ សេចក្ដី ទំនាយ ក្នុង គម្ពីរ នេះ ថា បើ អ្នក ណា បញ្ចូល អ្វី ក្នុង សេចក្ដី ទាំង នេះ នោះ ព្រះ ទ្រង់ នឹង បន្ថែម អស់ ទាំង សេចក្ដី វេទនា ដែល កត់ ទុក ក្នុង គម្ពីរ នេះ ដល់ អ្នក នោះ ផង ១៩ ហើយ បើ អ្នក ណា ដក អ្វី ពី ព្រះ‌បន្ទូល ក្នុង គម្ពីរ នៃ សេចក្ដី ទំនាយ នេះ ចេញ នោះ ព្រះ ទ្រង់ នឹង ដក ចំណែក ដែល អ្នក នោះ មាន ដល់ ដើម ជីវិត និង ទី ក្រុង បរិសុទ្ធ ហើយ នឹង សេចក្ដី ទាំង ប៉ុន្មាន ដែល កត់ ទុក ក្នុង គម្ពីរ នេះ ចេញ ដែរ។

២០ ព្រះ‌អង្គ ដែល ធ្វើ បន្ទាល់ ពី សេចក្ដី ទាំង នេះ ទ្រង់ មាន ព្រះ‌បន្ទូល ថា អើ អញ មក ជា ឆាប់។ អាម៉ែន ព្រះ‌អម្ចាស់ យេស៊ូវ អើយ សូម យាង មក។ ២១ សូម ឲ្យ អ្នក រាល់ គ្នា បាន ប្រកប ដោយ ព្រះ‌គុណ នៃ ព្រះ‌យេស៊ូវ គ្រីស្ទ ជា ព្រះ‌អម្ចាស់ នៃ យើង រាល់ គ្នា។ អាម៉ែន។:៚
-ព្រះគម្ពីរបរិសុទ្ធ វិវរណៈ២២ៈ៦-២០


Jesus Is Coming

6 And he said to me, “These words are trustworthy and true. And the Lord, the God of the spirits of the prophets, has sent his angel to show his servants what must soon take place.”

7 “And behold, I am coming soon. Blessed is the one who keeps the words of the prophecy of this book.”

8 I, John, am the one who heard and saw these things. And when I heard and saw them, I fell down to worship at the feet of the angel who showed them to me, 9 but he said to me, “You must not do that! I am a fellow servant with you and your brothers the prophets, and with those who keep the words of this book. Worship God.”

10 And he said to me, “Do not seal up the words of the prophecy of this book, for the time is near. 11 Let the evildoer still do evil, and the filthy still be filthy, and the righteous still do right, and the holy still be holy.”

12 “Behold, I am coming soon, bringing my recompense with me, to repay each one for what he has done. 13 I am the Alpha and the Omega, the first and the last, the beginning and the end.”

14 Blessed are those who wash their robes, so that they may have the right to the tree of life and that they may enter the city by the gates. 15 Outside are the dogs and sorcerers and the sexually immoral and murderers and idolaters, and everyone who loves and practices falsehood.

16 “I, Jesus, have sent my angel to testify to you about these things for the churches. I am the root and the descendant of David, the bright morning star.”

17 The Spirit and the Bride say, “Come.” And let the one who hears say, “Come.” And let the one who is thirsty come; let the one who desires take the water of life without price.
18 I warn everyone who hears the words of the prophecy of this book: if anyone adds to them, God will add to him the plagues described in this book, 19 and if anyone takes away from the words of the book of this prophecy, God will take away his share in the tree of life and in the holy city, which are described in this book.
20 He who testifies to these things says, “Surely I am coming soon.” Amen. Come, Lord Jesus!
21 The grace of the Lord Jesus be with all.  Amen.
-ESV/ Revelation22:6-20
Continue reading »

ម៉ាថាយ/ Matthew5:13-16

អំបិល និង​ពន្លឺ



១៣ អ្នក​រាល់​គ្នា​ជា​អំបិល​នៃ​ផែនដី បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ នោះ​តើ​នឹង​យក​អ្វី ដើម្បី​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន ជា​របស់​គ្មាន​ប្រយោជន៍​ទៀត​សោះ មាន​តែ​បោះ​បង់​ចោល​ទៅ​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ ១៤ អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកីយ៍ ឯ​ទី​ក្រុង​ណា​ដែល​នៅ​លើ​ភ្នំ នោះ​លាក់​មិន​កំបាំង​ទេ ១៥ ក៏​គ្មាន​អ្នក​ណា​អុជ​ចង្កៀង យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំង​អស់​គ្នា ១៦ ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរ‌ដំកើង ដល់​ព្រះ‌វរ‌បិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថាន‌សួគ៌។

-ព្រះគម្ពីរខ្មែរបរិសុទ្ធ ម៉ាថាយ ៥:១៣-១៦


Salt and Light


13 “You are the salt of the earth, but if salt has lost its taste, how shall its saltiness be restored? It is no longer good for anything except to be thrown out and trampled under people’s feet.
14 “You are the light of the world. A city set on a hill cannot be hidden. 15 Nor do people light a lamp and put it under a basket, but on a stand, and it gives light to all in the house. 16 In the same way, let your light shine before others, so that they may see your good works and give glory to your Father who is in heaven.

-ESV/ Matthew5:13-16


Continue reading »

យ៉ូហាន/John15:18-26

មនុស្ស លោក ស្អប់ ព្រះ‌យេស៊ូវ និង ស្អប់ សិស្ស របស់ ព្រះ‌អង្គ


១៨ បើ សិន ជា លោកីយ៍ ស្អប់ អ្នក រាល់ គ្នា នោះ អ្នក រាល់ គ្នា ដឹង ហើយ ថា គេ បាន ស្អប់ ខ្ញុំ ជា មុន ១៩ បើ អ្នក រាល់ គ្នា ជា របស់ ផង លោកីយ៍ នោះ លោកីយ៍ នឹង ស្រឡាញ់ អ្នក រាល់ គ្នា តែ ដោយ ព្រោះ ខ្ញុំ បាន រើស ចេញ ពី លោកីយ៍ មក ហើយ អ្នក រាល់ គ្នា មិន មែន ជា របស់ ផង លោកីយ៍ ទៀត នោះ បាន ជា លោកីយ៍ ស្អប់ អ្នក រាល់ គ្នា វិញ ២០ ចូរ នឹក ចាំ ពី ពាក្យ ដែល ខ្ញុំ បាន ប្រាប់ រួច ហើយ ថា បាវ មិន មែន ធំ ជាង ចៅ‌ហ្វាយ ទេ បើ គេ បាន បៀត‌បៀន ដល់ ខ្ញុំ នោះ គេ នឹង បៀត‌បៀន ដល់ អ្នក រាល់ គ្នា ហើយ បើ គេ បាន កាន់ តាម ពាក្យ ខ្ញុំ នោះ គេ នឹង កាន់ តាម ពាក្យ របស់ អ្នក រាល់ គ្នា ដែរ ២១ គេ នឹង ប្រព្រឹត្ត ការ ទាំង នោះ ដល់ អ្នក រាល់ គ្នា ដោយ យល់ ដល់ ឈ្មោះ ខ្ញុំ ពី ព្រោះ គេ មិន ស្គាល់ ព្រះ ដែល ចាត់ ឲ្យ ខ្ញុំ មក ទេ ២២ បើ សិន ជា ខ្ញុំ មិន បាន មក និយាយ នឹង គេ នោះ គេ ឥត មាន បាប ទេ តែ ឥឡូវ នេះ គេ គ្មាន សេចក្តី ដោះ សា ចំពោះ បាប របស់ ខ្លួន សោះ ២៣ អ្នក ណា ដែល ស្អប់ ខ្ញុំ នោះ ក៏ ស្អប់ ដល់ ព្រះ‌វរ‌បិតា ខ្ញុំ ដែរ ២៤ បើ ខ្ញុំ មិន បាន ធ្វើ ការ នៅ ក្នុង ពួក គេ ដែល គ្មាន អ្នក ណា ទៀត បាន ធ្វើ ឡើយ នោះ គេ ឥត មាន បាប ទេ តែ ឥឡូវ នេះ គេ បាន ទាំង ឃើញ ហើយ ទាំង ស្អប់ ខ្ញុំ នឹង ព្រះ‌វរ‌បិតា របស់ ខ្ញុំ ដែរ ២៥ នោះ ដើម្បី ឲ្យ សេចក្តី ដែល ចែង ទុក មក ក្នុង ក្រឹត្យ‌វិន័យ របស់ គេ បាន សំរេច ដែល ថា «គេ បាន ស្អប់ ខ្ញុំ ដោយ ឥត ហេតុ» 


២៦ ប៉ុន្តែ កាល ណា ព្រះ ដ៏ ជា ជំនួយ ទ្រង់ យាង មក ដែល ខ្ញុំ នឹង ចាត់ មក ពី ព្រះ‌វរ‌បិតា គឺ ជា ព្រះ‌វិញ្ញាណ នៃ សេចក្តី ពិត ដែល ចេញ ពី ព្រះ‌វរ‌បិតា មក ព្រះ‌អង្គ នោះ ទ្រង់ នឹង ធ្វើ បន្ទាល់ ពី ខ្ញុំ ២៨ ហើយ អ្នក រាល់ គ្នា នឹង ធ្វើ បន្ទាល់ ដែរ ពី ព្រោះ អ្នក រាល់ គ្នា បាន នៅ ជា មួយ នឹង ខ្ញុំ តាំង តែ ពី ដើម មក។


-ព្រះគម្ពីរបរិសុទ្ធ យ៉ូហាន១៥:១៨-២៦


The Hatred of the World

18 “If the world hates you, know that it has hated me before it hated you. 19 If you were of the world, the world would love you as its own; but because you are not of the world, but I chose you out of the world, therefore the world hates you. 20 Remember the word that I said to you: ‘A servant is not greater than his master.’ If they persecuted me, they will also persecute you. If they kept my word, they will also keep yours. 21 But all these things they will do to you on account of my name, because they do not know him who sent me. 22 If I had not come and spoken to them, they would not have been guilty of sin, but now they have no excuse for their sin. 23 Whoever hates me hates my Father also. 24 If I had not done among them the works that no one else did, they would not be guilty of sin, but now they have seen and hated both me and my Father. 25 But the word that is written in their Law must be fulfilled: ‘They hated me without a cause.’


26 “But when the Helper comes, whom I will send to you from the Father, the Spirit of truth, who proceeds from the Father, he will bear witness about me. 27 And you also will bear witness, because you have been with me from the beginning.


-John 15:18-26
Continue reading »

យ៉ូហាន/ John 14:1-14

ព្រះ‌យេស៊ូវ ជា មាគ៌ា ទៅ កាន់ ព្រះ‌វរ‌បិតា


១ កុំ ឲ្យ ចិត្ត អ្នក រាល់ គ្នា ថប់ បារម្ភ ឡើយ អ្នក រាល់ គ្នា ជឿ ដល់ ព្រះ ហើយ ចូរ ជឿ ដល់ ខ្ញុំ ដែរ ២ នៅ ក្នុង ដំណាក់ នៃ ព្រះ‌វរ‌បិតា ខ្ញុំ មាន ទី លំនៅ ជា ច្រើន ពុំ នោះ ខ្ញុំ បាន ប្រាប់ អ្នក រាល់ គ្នា ហើយ ខ្ញុំ ទៅ រៀប កន្លែង ឲ្យ អ្នក រាល់ គ្នា ៣ បើ ខ្ញុំ ទៅ រៀប កន្លែង ឲ្យ អ្នក រាល់ គ្នា នោះ ខ្ញុំ នឹង ត្រឡប់ មក វិញ នឹង ទទួល អ្នក រាល់ គ្នា ទៅ ឯ ខ្ញុំ ប្រយោជន៍ ឲ្យ អ្នក រាល់ គ្នា បាន នៅ កន្លែង ដែល ខ្ញុំ នៅ នោះ ដែរ ៤ ឯ កន្លែង ដែល ខ្ញុំ ទៅ នោះ អ្នក រាល់ គ្នា ក៏ ដឹង ហើយ ក៏ ស្គាល់ ផ្លូវ ទៅ ដែរ ៥ ថូម៉ាស ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ យើង ខ្ញុំ មិន ដឹង ជា ទ្រង់ យាង ទៅ ឯ ណា ទេ ដូច្នេះ ធ្វើ ដូច ម្តេច ឲ្យ យើង ខ្ញុំ ស្គាល់ ផ្លូវ ទៅ បាន ៦ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ គាត់ ថា ខ្ញុំ ជា ផ្លូវ ជា សេចក្តី ពិត ហើយ ជា ជីវិត បើ មិន មក តាម ខ្ញុំ នោះ គ្មាន អ្នក ណា ទៅ ឯ ព្រះ‌វរ‌បិតា បាន ឡើយ ៧ បើ អ្នក រាល់ គ្នា បាន ស្គាល់ ខ្ញុំ នោះ បាន ស្គាល់ ព្រះ‌វរ‌បិតា ដែរ អំពី នេះ ទៅ មុខ អ្នក រាល់ គ្នា ក៏ ស្គាល់ ហើយ បាន ឃើញ ទ្រង់ ផង 

៨ ភីលីព ទូល ទ្រង់ ថា ព្រះ‌អម្ចាស់ អើយ សូម បង្ហាញ ព្រះ‌វរ‌បិតា ឲ្យ យើង ខ្ញុំ ឃើញ ផង នោះ យើង ខ្ញុំ ពេញ ចិត្ត ហើយ ៩ ព្រះ‌យេស៊ូវ មាន ព្រះ‌បន្ទូល ទៅ ថា ភីលីព អើយ ខ្ញុំ បាន នៅ ជា មួយ នឹង អ្នក រាល់ គ្នា ជា យូរ ដល់ ម៉្លេះ ហើយ អ្នក មិន ទាន់ ស្គាល់ ខ្ញុំ ឬ អ្នក ណា ដែល ឃើញ ខ្ញុំ នោះ ក៏ បាន ឃើញ ព្រះ‌វរ‌បិតា ដែរ ចុះ ធ្វើ ដូច ម្តេច បាន ជា អ្នក ថា សូម បង្ហាញ ឲ្យ ឃើញ ព្រះ‌វរ‌បិតា ផង ដូច្នេះ ១០ តើ អ្នក មិន ជឿ ថា ខ្ញុំ នៅ ក្នុង ព្រះ‌វរ‌បិតា ហើយ ព្រះ‌វរ‌បិតា គង់ នៅ ក្នុង ខ្ញុំ ទេ ឬ អី អស់ ទាំង ពាក្យ ដែល ខ្ញុំ ប្រាប់ ដល់ អ្នក រាល់ គ្នា នោះ ខ្ញុំ មិន មែន ប្រាប់ ដោយ អាង ខ្លួន ខ្ញុំ ទេ គឺ ជា ព្រះ‌វរ‌បិតា ដែល គង់ ក្នុង ខ្ញុំ ទ្រង់ ធ្វើ ការ ទាំង នោះ វិញ ១១ ចូរ ជឿ ខ្ញុំ ថា ខ្ញុំ នៅ ក្នុង ព្រះ‌វរ‌បិតា ហើយ ព្រះ‌វរ‌បិតា ក៏ គង់ ក្នុង ខ្ញុំ ពុំ នោះ សោត ឲ្យ ជឿ ខ្ញុំ ដោយ ព្រោះ ការ ទាំង នោះ ឯង ចុះ 

១២ ប្រាកដ មែន ខ្ញុំ ប្រាប់ អ្នក រាល់ គ្នា ជា ប្រាកដ ថា អ្នក ណា ដែល ជឿ ដល់ ខ្ញុំ នោះ នឹង ធ្វើ ការ ដែល ខ្ញុំ ធ្វើ ដែរ ក៏ នឹង ធ្វើ ការ ធំ ជាង ការ ទាំង នោះ ទៅ ទៀត ពី ព្រោះ ខ្ញុំ ទៅ ឯ ព្រះ‌វរ‌បិតា ១៣ ហើយ ការ អ្វី ក៏ ដោយ ដែល អ្នក រាល់ គ្នា នឹង សូម ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ខ្ញុំ នឹង សំរេច ឲ្យ ដើម្បី ឲ្យ ព្រះ‌វរ‌បិតា បាន ដំកើង ឡើង ក្នុង ព្រះ‌រាជ‌បុត្រា ១៤ បើ អ្នក រាល់ គ្នា នឹង សូម អ្វី ដោយ នូវ ឈ្មោះ ខ្ញុំ នោះ ខ្ញុំ នឹង សំរេច ឲ្យ។

-ព្រះគម្ពីរបរិសុទ្ធ/យ៉ូហាន ១៤:១-១៤

I Am the Way, and the Truth, and the Life

1 “Let not your hearts be troubled. Believe in God;  believe also in me. 2 In my Father’s house are many rooms. If it were not so, would I have told you that I go to prepare a place for you?  3 And if I go and prepare a place for you, I will come again and will take you to myself, that where I am you may be also. 4 And you know the way to where I am going.”  5 Thomas said to him, “Lord, we do not know where you are going. How can we know the way?” 6 Jesus said to him, “I am the way, and the truth, and the life. No one comes to the Father except through me. 7If you had known me, you would have known my Father also. From now on you do know him and have seen him.”

8 Philip said to him, “Lord, show us the Father, and it is enough for us.” 9 Jesus said to him, “Have I been with you so long, and you still do not know me, Philip? Whoever has seen me has seen the Father. How can you say, ‘Show us the Father’? 10 Do you not believe that I am in the Father and the Father is in me? The words that I say to you I do not speak on my own authority, but the Father who dwells in me does his works. 11 Believe me that I am in the Father and the Father is in me, or else believe on account of the works themselves.

12 “Truly, truly, I say to you, whoever believes in me will also do the works that I do; and greater works than these will he do, because I am going to the Father. 13 Whatever you ask in my name, this I will do, that the Father may be glorified in the Son. 14 If you ask me anything in my name, I will do it.

-ESV/John 14:1-14

Continue reading »